ថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
នៅរសៀលថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការសេវាហិរញ្ញប្បទាននៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៣ ដែលដឹកនាំប្រជុំដោយលោកវេជ្ជបណ្ឌិត ក្រេង សុភា ប្រធានគណៈកម្មការ និងជាអនុប្រធានមន្ទីរពេទ្យ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិការនៃគណៈកម្មការទាំងអស់។ កិច្ចប្រជុំនេះមានគោលបំណង បង្ហាញពីចំណូល ចំណាយប្រចាំខែ បញ្ហាដែលជួបប្រទះ សំណូមពរផ្សេងៗ និងដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យការគ្រប់គ្រងហិរញ្ញវត្ថុក្នុងមន្ទីរពេទ្យប្រកបដោយគណនេយ្យភាព ។