រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានអញ្ជើញចូលរួមពិធីសម្ភោធសមទ្ធិផលនានា និងពិធីដាំកូនឈើ ដើម្បីអបអរសាទររុក្ខទិវា ៧ កក្កដា នៅចំណុចភ្នំតាបាញ់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។

ថ្ងៃអាអិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ថៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ និងប្រជាពលរដ្ឋភូមិកោះស្រឡៅសរុប ៥៥នាក់ ចូលរួមពិធីសម្ភោធសមទ្ធិផលនានា និងពិធីដាំកូនឈើ ដើម្បីអបអរសាទររុក្ខទិវា ៧ កក្កដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៅចំណុចភ្នំតាបាញ់ ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ៕

អត្ថបទទាក់ទង