ថ្ងៃពុធ ១០ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣
(July 12, 2023)
លោកវេជ្ជបណ្ឌិត ម៊ុយ ស៊ាងហ៊ន និង លោកវេជ្ជបណ្ឌិត សេង រតនា អញ្ជើញមកពី នាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាលបានជួបពិភាក្សាជាមួយលោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និង លោក ឡោ សាវឿន អនុប្រធានស្រុកប្រតិបត្តិស្មាច់មានជ័យដើម្បីជ្រើសយកមណ្ឌលសុខភាព ចំនួន៤មានរួមមាន៖
១.មណ្ឌលសុខភាព នាងកុក ២.មណ្ឌលសុខភាព ប៉ាក់ខ្លង
៣.មណ្ឌលសុខភាព ស្ទឹងវែង ៤.មណ្ឌលសុខភាព ត្រពាំងរូង
សម្រាប់ធ្វើការបណ្តុះបណ្តាលស្តីអំពីការចាប់យក(Screening) និង ការព្យាបាលជំងឺទឹកនោមផ្អែមលើសសំពាធឈាមនៅថ្នាក់មណ្ឌលសុខភាព។ ក្រោមការឧបត្ថម្ភពីអង្គការសុខភាពពិភពលោក(WHO)