រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង អាណត្តិទី៣ ឆ្នាំ២០២៣ នៅឃុំតាតៃក្រោម

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទីព្រឹក ក្រុមប្រឹក្សាស្រុកកោះកុង បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកកោះកុង នៅវត្តពោធិគិរីមនោរម្យ (ហៅវត្តតាតភូមិដូង) ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ក្រោមប្រធានបទ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកកោះកុង ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សា និងលោក ណឹម ភិរម្យ អភិបាលស្តីទីស្រុកកោះកុង សមាសភាពចូលរួមជាគណៈអធិបតីមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរង នៃគណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣
លោក លោកស្រីមេឃុំទាំងបួន នៃស្រុកកោះកុង

ជាមួយគ្នានេះ មានការអញ្ជើញចូលរួមជាវាគ្មិន ពីលោក លោកស្រីប្រធាន ឬអនុប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ និងមានការចូលរួមពីប្រជាពលរដ្ឋប្រហែល ១៧០នាក់។

អត្ថបទទាក់ទង