រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រឹក្សាយោបល់ជូនជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ

ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ១១ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រឹក្សាយោបល់ជូនជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ នៅសាលប្រជុំ សាលាស្រុកកោះកុង

វត្តមានអញ្ជើញជាអធិបតីភាពមានលោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមាខេត្តកោះកុង លោកជំទាវ កែវ នី សមាជិកក្រុមប្រឹក្សាខេត្ត និងអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមាខេត្តកោះកុង

និងមានការចូលរួមជាសិក្ខាកាម  មានលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក និងសិក្ខាកាមទាំង៤ឃុំ នៃរដ្ឋបាលស្រុកកោះកុង។

ជាមួយគ្នានោះ លោកស្រី អភិបាលរង បានផ្តាផ្ញើដល់សិក្ខាកាម ដែលបានអញ្ជើញមកចូលរួមវគ្គនេះ សូមសំណូមពរលោក លោកស្រី និងប្អូនៗទាំងអស់ ចាំបាច់ត្រូវតែយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ ឆ្ងល់ សួរ កត់ត្រា និងចូលរួមដោយសកម្មនូវរាល់សកម្មភាពនានា នៃវគ្គទាំងមូល ដើម្បីក្រោយពីវគ្គនេះត្រូវបានបញ្ចប់ លោក លោកស្រី និងប្អូនៗ វិលត្រឡប់ទៅមូលដ្ឋាន វិញនឹងមានសមត្ថភាពគ្រប់គ្រាន់បំពេញការងាររបស់ខ្លួនបានប្រកបដោយលទ្ធផលយ៉ាងល្អប្រសើរ។

ក្នុងស្មារតីនេះ ខ្ញុំសូមសំណូមពរដល់លោកគ្រូ អ្នកគ្រូ អ្នកសម្របសម្រួលវគ្គ មេត្តាពាំនាំនូវបញ្ញា ស្មារតី និងសមត្ថភាពជំនាញជួយចែករំលែកជូនដល់សិក្ខាកាមវគ្គ ដោយអស់ពីកម្លាំងកាយ ចិត្ត និងប្រកបដោយសមភាព សមធម៌បំផុត។

មុននឹងបញ្ចប់ ខ្ញុំសូមប្រសិទ្ធិពរជ័យជូន លោក លោកស្រីនៃអង្គពិធីទាំងមូលបានជួបប្រកបនូវពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត។

អត្ថបទទាក់ទង