ឃុំតាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ៥ កើត ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំអ្នកអនុវត្ដន៍សំខាន់នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជាឃុំតាតៃក្រោម ចូលរួមត្រួតពិនិត្យ តាមដាន និងការវាយតម្លៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ ក្នុងឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតី លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងជាប្រធានក្រុមការងារវាយតម្លៃថ្នាក់ស្រុក និង លោក ជៀប សំអាន ទីប្រឹក្សាគ្រប់គ្រងគម្រោង (គ.ជ.អ.ប) សមាសភាពចូលរួម លោក ផ្លិច មាស អនុប្រធានការិ NCDDS លោក ងិន ប៊ុនធឿន អ្នកសម្របសម្រួលការងារអាហារូបត្ថម្ភនៅកម្ពុជា ខេត្តកោះកុង លោក អ៊ឹង បឺត អ្នកវាយតម្លៃថ្នាក់ស្រុក អ្នកអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាឃុំតាតៃក្រោម សរុបចំនួន ១៣នាក់ ស្រី ០៥នាក់ នៅសាលាឃុំតាតៃក្រោម។