តាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ៥ កើត ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការចាត់តាំរបស់លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម លោកស្រី អ៊ុក កន្និកា ជំទប់ទី១ បានដឹកនាំក្រុមការងាររដ្ឋបាលឃុំ ចូលរួមប្រជុំជាមួយ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍សុខភាព(HEAD) ដើម្បីប្រជុំពិនិត្យប័ណ្ណដាក់ពិន្ទុ អ្នកផ្ដល់សាវា និងអ្នកទទួលសេវា ដោយមានការសម្របសម្រួលពីលោក ម៉ម វិច្ឆិកា បុគ្គលិកអង្គការ HEAD សមាសភាពចូលរួមមាន អ្នកទទួលបន្ទុកកិច្ចការនារីឃុំ ស្មៀនឃុំ ប្រធានការិយាល័យអប់រំ នាយកសាលា លោកគ្រូ អ្នកគ្រូ លោក លោកស្រី មេភូមិ និងជំនួយការឃុំ សរុបចំនួន១៦នាក់ ស្រី ០៨នាក់ នៅសាលាឃុំតាតៃក្រោម។