រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានអញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីបើកកម្មវិធីអប់រំសុខភាព និងពិនិត្យ ព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ដែលបានរៀបចំដោយ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា

ថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣
លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានអញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីបើកកម្មវិធីអប់រំសុខភាព និងពិនិត្យ ព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ដែលបានរៀបចំដោយ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ ។ ដែលកម្មវិធីនេះរៀបចំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងមន្ត្រី បុគ្គលិកទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម សហការជាមួយសមាគមពិភពលោកនៃក្តីមេត្តានៃរដ្ឋកូវ៉ែត បានឧបត្ថម្ភថវិកាចំនួន៤០០$ (បួនរយដុល្លារសហរដ្ឋអាមេរិក) ដល់មន្ទីរពេទ្យ និងបានប្រគល់ដោយលោក ហាក់ ឡេង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុងនៅក្នុងពិធីនោះផងដែរ។ សមាគមខាងលើបានឧត្ថម្ភថវិកានេះក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយបន្ទុករបស់មន្ទីរពេទ្យក្នុងការចំណាយលើការថែទាំ ព្យាបាលជំងឺអ្នកជំងឺក្រីក្រអនាថាដែលចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។ សូមគោរពជូនពរថ្នាកដឹកនាំ និងសហការី នៃសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម និងសមាគមពិភពលោកនៃក្តីមេត្តានៃរដ្ឋកូវ៉ែត សូមសមប្រកបនូវពុទ្ធពរ៤ប្រការគែ÷ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ។

អត្ថបទទាក់ទង