រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ស្ត្រីមានជីវភាពទីទាល់ក្រម្នាក់មកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។

ថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ។

នៅថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ។
ជួសមុខឱ្យក្រុមគ្រួសារអ្នកជំងឺ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកោះកុង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដែលមានឯកឧត្តម ប៊ុន លើត ជាប្រធានកិត្តិយសសាខា និងលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូពីទុក្ខលំបាករបស់ជនងាយរងគ្រោះ ជាក់ស្តែងនៅថ្ងៃនេះលោកបានចាត់ឱ្យតំណាងសាខានាំយកនូវអំណោយដែលមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភជូនគ្រួសារទីទាល់ក្រមួយ បន្ទាប់ពីមន្ទីរពេទ្យបានផ្តល់ព័ត៌មានដល់សាខាកាកបាទក្រហមថា មានស្ត្រីម្នាក់មកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងមានជីវភាពក្រក្រី ខ្វះខាតខ្លាំង។

ថ្នាក់ដឹកនាំមន្ទីរពេទ្យជួសមុខឱ្យអ្នកជំងឺ និងក្រុមគ្រួសារ សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះឯកឧត្តម លោកជុំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី-បុគ្គលិកសាខា កាកបាទក្រហមកម្ពុជាខេត្តកោះកុងទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីជំងឺដង្កាត់ទាំងឡាយ និងសមប្រកបនូវព្រះពុទ្ធពរទាំង​ ៤ប្រការ​គឺ÷ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទទាក់ទង