ឃុំតាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ៧ រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លោក ហួន ណាក់ ជំទប់ទី២, បានដឹកនាំលោកស្រី ឡាន់ សារុន មេភូមិអន្លង់វ៉ាក់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម ចុះបើកវេទិកាសាធារណៈផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង ០៧ចំនុច បានចំនូន ០១លើក ស្ថិតនៅសាលាអនុវិទ្យាល័យតាតៃ ~ ដោយលើកយកនូវប្រធានបទសំខាន់ៗ មកផ្សព្វផ្សាយដូចខាងក្រោម ៖ ១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ។២- គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។ ៣- មានសណ្តាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ។ ៤- គ្មានអំពើអនាចារ្យ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ។ ៥-មានអនាម័យ មានសោភ័ណភាព និងមានបរិស្ថានល្អ ។៦- ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ១៩ + បន្ថែមលើសពីនេះទៀតគឺពន្យល់ពួកគាត់ដែលមានអាយុ១៥ឆ្នាំ និងអត្តសញ្ញាណប័ណ្ណផុតសុពល ភាព អោយពួកគាត់ទៅបំពេញបែបបទផ្តល់អត្ត សញ្ញាណប័ណ្ណនៅអធិការដ្ឋាននគរបាលស្រុក ។ ???? វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៤៨នាក់ ស្រី ២៣នាក់ ។