រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីសម្ពោធអគារសំរាកមុននិងក្រោយសម្រាល មណ្ឌលសុខភាពថ្មស

ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី ០៧ខែ មិថុនា ឆ្នាំ២០២៣

មណ្ឌលសុខភាពបានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ
សម្រាកមុននិងក្រោយសម្រាល ក្រោមអធិបតីភាព
លោកក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក
បូទុមសាគរ ។ អគារសម្រាកមុននិងក្រោយសម្រាល
មានបណ្តោយ១៦ម៉ែត្រ ទទឹង៦.៥ម៉ែត្រ ស្មើនិង ៤បន្ទប់
និងបន្ទប់ទឹកដាច់ដោយទ្បែក មានបណ្តោយ៤.៨ម៉ែត្រ
និងទទឹង ១.៦ម៉ែត្រ ចំណាយថវិកាអស់ចំនួន ១៨៦លានរៀល ។
អគារនេះ សាងសង់ឡើងក្រោមការប្រើប្រាស់មូលនិធិ
អភិវឌ្ឍន៍ឃុំឆ្នាំ២០២២ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២០
ខែ វិច្ឆិកា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ
នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២៣ ។
កម្មវិធីសម្ពោធអគារក៏មានការអញ្ជើញ ចូលរួមពីអភិបាលរង
ស្រុក នាយករដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យស្រុកប្រតិបត្តិស្រ័យអំបិល លោកលោក/ស្រីក្រុមប្រឹក្សាឃុំថ្មស នាយប៉ុស្តិ៍ អាជ្ញាធរភូមិ ក្រុមទ្រង់សុខភាពភូមិ ប្អូនៗយុវជន ស.ស.យ.ក វិទ្យាល័យថ្មស ស្ត្រីមានផ្ទៃពោះ បុគ្គលិកមណ្ឌលសុខភាព សរុបចំនួន ១០៦ នាក់ ស្រីចំនួន៤៩នាក់ ។

អត្ថបទទាក់ទង