រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារបច្ចេកទេសឧបករណ៍សម្ភារៈ បរិក្ខារពេទ្យនៃក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកជំនាញជនជាតិជប៉ុនផ្នែកម៉ាស៊ីនជំនួយផ្លូវដង្ហើម(Ventilator machine) បានអញ្ជើញមកត្រូតពិនិត្យ តាមដានពីដំណើរការ និងគុណភាពនៃម៉ាស៊ីនជំនួយផ្លូវដង្ហើម នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

ថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣

នៅថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសឧបករណ៍សម្ភារៈ បរិក្ខារពេទ្យនៃក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកជំនាញជនជាតិជប៉ុនផ្នែកម៉ាស៊ីនជំនួយផ្លូវដង្ហើម(Ventilator machine) បានអញ្ជើញមកត្រូតពិនិត្យ តាមដានពីដំណើរការ និងគុណភាពនៃម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន១០គ្រឿង ដែលក្រសួងសុខាភិបាល បានប្រគល់ជូន និងដាក់ឱ្យប្រើប្រាស់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងកាលពីឆ្នាំកន្លងទៅ ។

អត្ថបទទាក់ទង