តាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ បានដឹកនាំ លោក លោកស្រី សមាជិកគណៈកម្មាធិការ ចុះសួរសុខទុក្ខ និងនាំយកថវិកា ចំនួន ៣៦០,០០០៛ ក្នុងនោះថវិកា គ.ក.ន.ក ឃុំ ចំនួន ២០០,០០០៛ និងថវិកា លោក លោកគ្រូ អ្នកគ្រូ ចំនួន ១៦០,០០០៛ ជូនដល់កុមារី ឈ្មោះ ចិត្ត ខាត់ធើរីន អាយុ ៩ឆ្នាំ រងរបួសជើង ដោយសារចូលកាំម៉ូតូ ដែលកំពុងដេកសម្រាកព្យាបាលនៅផ្ទះ រស់នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។