ថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣
នៅរសៀលថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានធ្វើគារវកិច្ចស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូនៃក្រសួងសុខាភិបាលថៃ អមដំណើរដោយថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្តត្រាត ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្តត្រាត និងមន្ទីរពេទ្យស្រុកខ្លងយ៉ៃ ប្រទេសថៃ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ដំណើរទស្សនៈកិច្ចនេះមានគោលបំណងពិនិត្យមើលដំណើរការនៃការប្រើប្រាស់អគារសង្គ្រោះបន្ទាន់ថ្មី រួមនិងសម្ភារៈ បរិក្ខារពេទ្យដែលបានឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ ហៅកាត់ថា TICA និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលខេត្តជាប់ព្រំដែន កោះកុង-ត្រាត នៃប្រទេសទាំងពីរ។