កោះកុង, ថ្ងៃអង្គារ ១១ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្រ្តីចំនួន ០៤រូប ចូលរួមកិច្ចប្រជុំពិភាក្សាគ្រោងរៀបចំប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង។