លោក ប៉ែន សុផាត អភិបាលរងស្រុកមណ្ឌលសីមា និងលោក សេក វិទូ មន្រ្តីសាលាស្រុក បានចូលរួម សិក្ខាសាលាស្តីពី ការគ្រប់គ្រងប្រតិបត្តិការទីលានទុកដាក់សំរាម សំណល់រឹង ជូនរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរបរិស្ថានខេត្ត នៅសាលប្រជុំសណ្ឋាគារពោធិ៍សាត់រីវើសាយ ទីរួមខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ។
ថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣
វេលាម៉ោង ៨:០០នាទីព្រឹក