កោះកុង,ថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអញ្ជើញចូលរួម "សិក្ខាសាលាអន្តរក្រសួង អំពីការអភិវឌ្ឍន៍ផែនការសកម្មភាពដើម្បីដោះស្រាយភាពខ្វះចន្លោះក្នុងការផ្ដល់សេវាសមាហរណកម្មដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស" ក្រោមអធិបតីភាពរបស់ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នៅសណ្ឋាគារសោម៉ាទេវី ខេត្តសៀមរាប