កោះកុង,ថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានដឹកនាំមន្ត្រី ០១រូប អញ្ជើញចូលរួម "វគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយស្ដីពីការងារត្រួតពិនិត្យតាមដាន និងវាយតម្លៃដល់អង្គភាពរាជធានីខេត្ត និងមជ្ឈមណ្ឌលក្រោមឱវាទក្រសួង" ក្រោមអធិបតីភាពរបស់ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួង ស.អ.យ។