លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិ ការអនុសាខា បានចាត់ឲ្យ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារ អាជ្ញាធរឃុំប៉ាក់ខ្លង ចូលរួមសហការជាមួយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារដែលចិញ្ចឹមចៅៗកំព្រា ,កុមារកំព្រាចំនួន០៧នាក់ និងអ្នកស្ម័គ្រចិត្តភូមិ២ ឈ្មោះ សុខ សុគួន ដែលមានជម្ងឺប្រចាំកាយ សរុបចំនួន ៣គ្រួសារ នៅក្នុងឃុំប៉ាក់ខ្លង ។
សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ២៥គក្រ មី១កេះ ត្រីខ១ឡូ ទឹកសុទ្ធ១កេះ ទឹកត្រី២ដប ព្រមទាំងថវិកាចំនួន ៨០,០០០រៀល ដោយឡែកគ្រួសារអ្នកស្ម័គ្រចិត្តកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ លោកជំទាវប្រធានឧបត្ថម្ភ ២០០,០០០រៀលផងដែរ ។
ថ្ងៃពុធ ៥ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣