លោកស្រី លិ ឡាំង មេឃុំកោះកាពិ លោក អ៉ឹង គី ជំទប់ទី១ ឃុំ និងលោក តែម មាស ជំនួយការរដ្ឋបាលឃុំ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងហានិភ័យ ការគ្រប់គ្រងមតិជំទាស់ សំណូមពរ ការតាមដានត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍តាប្លែត និងបញ្ហាប្រឈមនានា ដើម្បីឲ្យសមស្របទៅនឹងគោលនយោបាយគាំពារសង្គមជួយសម្រាលជីវភាពក្រីក្រ និងងាយរងហានិភ័យ តាមរយៈឧបត្ថម្ភសាច់ប្រាក់ និងកម្មវិធីជំនួយសង្គមនានា របស់រាជរដ្ឋាភិបាលដែលកំពុងអនុវត្ត ក្រោមអធិបតីភាពលោកស្រី អុិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងលោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ៕