រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្ដមសេនីយ៍ត្រី ទេព វណ្ឌី ប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្ត បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារ ប្រគល់ជូនដល់គ្រួសារ នៃសពលោក ឆឹម ឆុន(និវត្តជន) ជាសមាជិកស អ កនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

លោកឧត្ដមសេនីយ៍ត្រី ទេព វណ្ឌី ប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្តតំណាងលោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្ត អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកស្រី សុិន ចរិយា អភិបាលរង នៃគណអភិបាលក្រុងខេមរភូមិន្ទ ប្រធាន អនុប្រធាន គណកម្មាធិការស អ កក្រុងខេមរភូមិន្ទ លោកស្រី ផឹង ពិសី ចៅសង្កាត់ ជាប្រធានកិត្តិយសស អ កសង្កាត់ស្មាច់មានជ័យ និងប្រធានសាខាស អ កសង្កាត់ស្មាច់មានជ័យ បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម
១/ ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។
២/ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តជាប្រធានកិតិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។
៣/ លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណកម្មាធិការស អ កខេត្តកោះកុងបានឧបត្ថម្ភអង្ករចំនួន ២បាវតូច ស្មេី៤៥គីឡូក្រាមទឹកត្រី ១កេស ទឹកសុីអុីវ១កេស និងមី១កេសតូច។
៤/លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាអនុប្រធានស អ កខេត្តបានឧបត្ថម្ភថវិកា ១០មុឺនរៀល។
៥/លោកស្រី ផឹង ពិសី ប្រធានកិត្តិយសស អ កសង្កាត់ស្មាច់មានជ័យបានឧបត្ថម្ភថវិកាចំនួន ១០មុឺនរៀល អង្ករចំនួន ១បាវតូចស្មេី២៥គីឡូក្រាម ទឹកចំនួន២ឡូ ទឹកសុីអីវ១យួ។
បានប្រគល់ជូនដល់គ្រួសារ នៃសពលោក ឆឹម ឆុន(និវត្តជន) ជាសមាជិកស អ កនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ថ្ងៃអាទិត្យ ២ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ May 21, 2023

អត្ថបទទាក់ទង