នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អមដំណើរដោយមន្ត្រី-បុគ្គលិកមន្ទីរពេទ្យ បានធ្វើគារវកិច្ច ស្វាគមន៍ ចំពោះវត្តមានរបស់លោកជំទាវ ឈី វ៉ា ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកោះកុង និងជាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោកស្រី អនុប្រធាន និងសមាជិកា អញ្ជើញមកសួរសុខទុក្ខ និងនាំយកនូវថវិកា និងសម្ភារៈសម្រាប់ទារកមួយចំនួនផ្តល់ជូនស្ត្រីឈ្មោះ ឆន សាឡឹង អាយុ២២ឆ្នាំ ដែលបានសម្រាលកូននៅលើកទូក(អូប័រ) កាលពីព្រលឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ និងត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកបង្អែកខេត្តកោះកុងចុះជួយសង្គ្រោះ និងដឹកយកមកបន្តការថែទាំ ព្យាបាលនៅក្នុងមន្ទីរពេទ្យ បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាល និងទទួលការថែ ទាំង ព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ សកម្មភាពទាំងនេះនេះបង្ហាញឱ្យឃើញនូវការយកចិត្តទុកខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីថ្នាក់ដឹកនាំសាខាសមាគន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកោះកុង ប្រកបដោយក្តីមេត្តា ករុណា ចំពោះប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ខ្វះខាត និងងាយរងគ្រោះ ។
ថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣