ថ្ងៃចន្ទ ១១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំលោកស្រី អ៊ុក កន្និកា ជំទប់ទី១ និងលោក ឃិន វិសាល ស្មៀនឃុំតាតៃក្រោម បានចុះត្រួតពិនិត្យតាមដាន ដំណើរការនៃការសាងសង់ ស្ពានបេតុង ០១ កន្លែង ដែលមានប្រវែង ៧.៥ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ និងកម្ពស់ក្បាលស្ពាន ៣.៥ម៉ែត្រ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលជាគម្រោងថវិការបស់រដ្ឋបាលឃុំតាតៃក្រោម ឆ្នាំ២០២២។