ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣
ក្រុមការងារពង្រឹងគុណភាពសេវាសុខាភិបាលមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលដឹកដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ បានចុះបេីកប្រអប់សំបុត្របញ្ចេញមតិរបស់អ្នកជំងឺ អ្នកកំដរ ឬក្រុមគ្រួសារ តាមផ្នែកនីមួយៗ នៅក្នុងមន្ទីរពេទ្យ ប្រចាំខែមេសា ឆ្នាំ២០២៣ ។
ការចូលរួបញ្ចេញមតិយោបល់ របស់អ្នកជំងឺ និងក្រុមគ្រួសារ គឺជាធាតុចូលមួយដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមស្វែងរកចំណុចល្អ ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដេីម្បីយកមកវិភាគ កែលម្អរ និងអភិវឌ្ឍអង្គភាពឱ្យកាន់តែមានភាពប្រសេីរឡេីង ។
សូមបងប្អូនប្រជាពលរដ្ឋដែលចូលមកទទួលសេវានៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមបញ្ចេញមតិតាមរយៈសំបុត្រ និងដាក់ចូលប្រអប់សំបុត្រដែលដាក់នៅជាប់ជញ្ជាំង តាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យ ។