រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សារលិខិតជូនពរ ក្នុងឱកាសចូលឆាំ្នថ្មី ប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ សូមគោរពជូនចំពោះ ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាឱកាសដ៏ប្រពៃថ្លៃថ្នូរប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរនេះ យើងខ្ញុំថ្នាក់ដឹកនាំ និងជាមន្ត្រី រាជការ នៃរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ ខេត្តកោះកុងទាំងអស់ សូមគោរពជូនពរដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុ យឺនយូរ ដើម្បីរួមចំណែកដឹកនាំកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ វិបុលភាព ស្ថេរភាព និង ភាពសម្បូរសប្បាយជានិរន្តរ និង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមធានប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង