រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី សមាជិកគណៈកម្មាធិការស អ កខេត្ត បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារមួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសពលោក ហុឹម ហួន (និវត្តជន) ជាសមាជិកស អ ក នៅភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង (បានទទួលមរណភាពនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ)

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី សមាជិកគណៈកម្មាធិការស អ កខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធាន គណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្ត អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត ប្រធាន អនុប្រធានគណកម្មាធិការស អ កស្រុកថ្មបាំង ប្រធាន សាខាស អ កឃុំជីផាតនឹង អាជ្ញាធរដែនដី បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារ រួមមានដូចខាងក្រោម!១/ ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។២/ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិតិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។៣/ លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណកម្មាធិការស អ កខេត្តកោះកុងបានឧបត្ថម្ភអង្ករចំនួន ០២បាវតូច ស្មេី៤៥គីឡូគ្រាមទឹកត្រី១កេស ទឹកស៊ីអុីវ១កេស និងមី ១កេសតូច។បានប្រគល់ជូនដល់គ្រួសារ នៃសពលោក ហុឹម ហួន (និវត្តជន) ជាសមាជិកស អ ក នៅភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង (បានទទួលមរណភាពនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ)។ថ្ងៃអង្គារ ១៤ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ April 4, 2023

អត្ថបទទាក់ទង