រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់  បានចុះផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុច ដល់ប្រជាពលរដ្ធ នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

ថ្ងៃអង្គារ ១៤កើត ខែចេត្រ  ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៤  ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង១០:៤៥ នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់  បានចុះផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុច ដល់ប្រជាពលរដ្ធ នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម÷
១/គ្មានគ្រោះថ្នាក់ចរាចរណ៍(ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍)
២/ជំរុញឲ្យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងអ្នកគ្រប់អាយុ១៥ឆ្នាំឡើងទៅ ឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណនៅអធិការក្រុង។
៣/អំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសcovid-19 ជាពិសេសប្រភេទវីរុសបំលែងថ្មីអូរមីក្រុង ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ៣កុំ ៣ការពារ ជាប់ជានិច្ច។
ដោយមានប្រជាពលរដ្ឋការចូលរួមសរុបចំនួន៦នាក់ បញ្ចាប់នៅម៉ោង ១១:១០នាទី។

#ប្រភពពីរដ្ឋបសលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង