ថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣
ក្រុមការងារត្រួតពិនិត្យសេវាសុខាភិបាលឯកជន ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងវាយតំលៃ សេវាវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត និងជំនួយវេជ្ជសាស្រ្តឯកជន បានចុះត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់នៅតាមសេវាសុខាភិបាលឯកជននៅក្នុងខេត្តកោះកុង រួមមាន មន្ទីរសម្រាកព្យាបាលជំងឺ, បន្ទប់ពិគ្រោះព្យាបាលជំងឺ, បន្ទប់ពិគ្រោះព្យាបាលជំងឺមាត់ធ្មេញ, បន្ទប់ពិគ្រោះស្រ្តីមានផ្ទៃពោះ និង បន្ទប់ថែទាំជំងឺ ។