រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៣

ព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣

គណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៣ ដែលដឹកនាំកិច្ចប្រជុំដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ ប្រធានគណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យ និងជាអនុប្រធានមន្ទីរពេទ្យ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិការ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួន។កិច្ចប្រជុំនេះមានគោលបំណង ស្វែងរកបញ្ហានានាទាក់ទងនឹងការងារបច្ចេកទេសនៅតាមបណ្តាផ្នែក យកមកពិភាក្សា និងដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពក្នុងមន្ទីរពេទ្យកាន់តែមានភាពរលូន ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ។

អត្ថបទទាក់ទង