ស្រុកកោះកុង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោក សែម សំអាង នាយករដ្ឋបាលសាលាស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំពិធីអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិ និងកម្មវិធីសង្រ្កាន្តត្រពាំងរូង សម្រាប់ឆ្នាំ២០២៣ ដែលនឹងរៀបចំធ្វើឡើងនៅវត្តរូងគិរីសត្ថារាម(ហៅវត្តត្រពាំងរូង) នៅសាលប្រជុំសាលាស្រុកកោះកុង
សមាសភាពចូលរួមមាន លោក លោកស្រីនាយករង ប្រធាន អនុប្រធានការិយាល័យ លោកគ្រូ អ្នកគ្រូ ជំទប់ទី២ ជំនួយការហិរញ្ញវត្ថុឃុំត្រពាំងរូង