ក្រុមការងារដើម្បីសាងសង់មណ្ឌលសុខភាព ឃុំជ្រោយស្វាយ សូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តម មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង និងលោកជំទាវ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ ដើម្បីចូលរួមកសាងមណ្ឌលសុខភាពនៅឃុំជ្រោយស្វាយ ។
ក្នុងនាមឯកឧត្តម យន្ត មីន និងក្រុមការងារដើម្បីសាងសង់មណ្ឌលសុខភាពឃុំជ្រោយស្វាយ សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារ សូមមានសុខភាពល្អ ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ច។
ថ្ងៃអាទិត្យ ៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ March 26, 2023
![](https://asset.cambodia.gov.kh/provincial/sites/12/2023/03/FB_IMG_1679805873915.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/03/FB_IMG_1679805472852-1-1024x576.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/03/FB_IMG_1679727931317-6-1024x576.jpg)