ថ្ងៃពុធ ០១កើត ខែ ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែ មិនា ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះកាពិ និងលោក ផែង គីម ស្មៀនឃុំ បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារប្រចាំឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពរបស់ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង ៕