រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មការបច្ចេកទេសនៃមន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ក្រោមប្រធានបទ ជំងឺទឹកនោមផ្អែម(Diabete) និងជំងឺលើសសម្ពាធឈាម(Hypertension)

នៅព្រឹកថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣

គណៈកម្មការបច្ចេកទេសនៃមន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ក្រោមប្រធានបទ ជំងឺទឹកនោមផ្អែម(Diabete) និងជំងឺលើសសម្ពាធឈាម(Hypertension) ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត សោ ដា ប្រធានផ្នែកជំងឺទឹកនោមផ្អែម ។ ការរៀបចំវគ្គបណ្តាលនេះមានគោលបំណងរំលឹក និងចែករំលែកចំនេះដឹងគ្នាទៅវិញទៅមកទាក់ទងនឹងបច្ចេកទេសវេជ្ជសាស្ត្រក្នុងការធ្វើរោគវិច្ឆ័យ ការថែទាំ ព្យាបាល និងបច្ចេកទេសវេជ្ជសាស្ត្រដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីៗ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពក្រុមគ្រូពេទ្យយើង ក្នុងការបម្រើសេវាសុខភាពជូនប្រជាជនឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ។

អត្ថបទទាក់ទង