រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ឧត្ដមសេនីយ៍​ត្រី​ លឹម​ ឆាយ​ ស្នងការ​រង​ និង​លោក​ឧត្ដមសេនីយ៍​ត្រី​ កិក​ ចំរេីន​ ស្នងការ​រង​​ បាន​នាំយក​រង្វាន់​លេីក​ទឹកចិត្ត​ របស់លោក​ឧត្ដមសេនីយ៍​ទោ​​ស្នងការនគរបាលខេត្ត​ ចែក​ជូន​ដល់​ក្រុម​គ្រូ​បង្គោល​ ដែលមាន​នឿយហត់​ ក្នុង​ហ្វឹកហ្វឺន​ ដល់​កងកម្លាំង​នគរបាល​នាពេល​កន្លង​មក

លោក​ឧត្ដមសេនីយ៍​ត្រី​ លឹម​ ឆាយ​ ស្នងការ​រង​ និង​លោក​ឧត្ដមសេនីយ៍​ត្រី​ កិក​ ចំរេីន​ ស្នងការ​រង​​ បាន​នាំយក​រង្វាន់​លេីក​ទឹកចិត្ត​ របស់លោក​ឧត្ដមសេនីយ៍​ទោ​​ស្នងការនគរបាលខេត្ត​ ចែក​ជូន​ដល់​ក្រុម​គ្រូ​បង្គោល​ ដែលមាន​នឿយហត់​ ក្នុង​ហ្វឹកហ្វឺន​ ដល់​កងកម្លាំង​នគរបាល​នាពេល​កន្លង​មក​ ។
ក្នុង​ឱកាស​នោះដែរ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ស្នងការ​ររងទាំងពីររូប​ បាន​ធ្វើ​ការ​ណែរនាំ​បន្ថែម​ ដល់​ក្រុម​គ្រូ​បង្គោល​ អោយ​មានក្រម​សីលធម៌​ វិជ្ជាជីវៈ​ សាមគ្គី​ភាព​ ក្នុង​ការ​បង្ហាត់​បង្រៀន​ ដល់​សិក្ខាកាម​ អោយ​ទទួល​បាន​ការ​យល់ដឹង​ខ្ពស់​ នូវ​វិន័យ​កង​កម្លាំង​នគរបាល​ ០០៦​ ។
នៅ​ក្នុង​កម្មវិធី​នេះដែរ​ លោក​ឧត្ដមសេនីយ៍​ត្រី​ កិក​ ចំរើន​ បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​បន្ថែម​ ជូន​ដល់​ក្រុម​គ្រូ​បង្គោល​ ក្នុង​ម្នាក់​ ៥០,០០០​រៀលផង​ដែរ។
ថ្ងៃចន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ March 20, 2023

អត្ថបទទាក់ទង