រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងសហការី បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ និងក្រុមវិស្វករប្រទេសជប៉ុន

ថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងសហការី បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ និងក្រុមវិស្វករប្រទេសជប៉ុន ជំនាញឧបករណ៍ សម្ភារៈបរិក្ខារពេទ្យ ដែលអញ្ជើញមកដើម្បីពិនិត្យ តាមដាន ដំណើរការនៃម៉ាស៊ីនជំនួយដង្ហើម(Ventilator) ដែលបានឧបត្ថម្ភ និងដំឡើងនៅក្នុងមន្ទីរពេទ្យកន្លងមកតាមរយៈក្រសួងសុខាភិបាល។ នេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏ល្អ មិនអាចខ្វះបាន ជាមួយបណ្តាប្រទេសជាមិត្ត ក្រោមឆ័ត្រនយោបាយឈ្នះៗ សុខសន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម ។

អត្ថបទទាក់ទង