រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងភរិយា និងលោកស្រី ណុប ប៊ុនណារី សមាជិកក្រុមប្រឹក្សាស្រុក និងស្វាមី និងមានការអញ្ជើញចូលរួមពីកងកម្លាំប្រដាប់អាវុធទាំង០៣ប្រភេទ ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ អង្គភាពជុំវិញស្រុក លោកមេឃុំ ជំនួយការឃុំ លោកស្រីមេភូមិ និងសមាជិកភូមិជាស្ត្រី ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព៖ តាក់ ធីដា