នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ និងលោកស្រី បានអញ្ជើញ ជាគណៈអធិបតីក្នុងពិធីសំណេះសំណាល អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ"ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល"។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានប្រគល់ជូននូវកាដូអនុស្សាវរីយ៍ និងថវិកាមួយចំនួន ដល់អាវុធហត្ថនារីចំនួន ០៩នាក់ និងគ្រួសារអាវុធហត្ថចំនួន ៣៦នាក់។
សមាសភាពអញ្ជើញចូលរួមមាន មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យទាំងអស់មេបញ្ជាការ ក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ និងគ្រួសារអាវុធហត្ថសរុបចំនួន ៩៣នាក់(នារី ៤៥នាក់)៕
ថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ March 7, 2023