រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះសួរសុខទុក្ខ និងបញ្ចុះបឋមសិលាសាងសង់សាលារៀន និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅភូមិទួលគគីរលើ

លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក និងលោក ហាក់ ស៊ីម អភិបាលរងស្រុក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះសួរសុខទុក្ខ និងបញ្ចុះបឋមសិលាសាងសង់សាលារៀន និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្រោមអធិបតីភាព ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង រួមមានដូចខាងក្រោម ÷
១- សាលារៀនឥស្លាម ១ ខ្នង កំពស់ ២ ជាន់ ៨ បន្ទប់ សរុបថវិកា ១៣៥,៦៨០ដុល្លារ។
២- កញ្ចប់អាហារ ២៩០កញ្ចប់ មានអង្ករ ១៥ kg ស្ករស ០,៥ kg ប្រេងឆា១ ដប សរុបថវិកា ៣,៤៨០ ដុល្លារ។
៣- ប្រគល់ផ្ទះស័ង្កសីចំនួន ២២ ខ្នង ផ្ទះថ្ម ៣ ខ្នង សរុបថាវិកាស្មើ ៦៩,៤០០ ដុល្លារ។
៤- ចាក់ដីបំពេញទីធ្លាចំណាយថវិកា ៦,១០០ ដុល្លារ។
៥- រៀបខឿនចំណាយថវិកា ៧,៥០០ ដុល្លារ។ ចំណាយថវិការសរុប ២២២,១៦០ ដុល្លារ ជាថវិការទទួលបានមកពីអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍។
ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣

អត្ថបទទាក់ទង