លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមប្រជុំជាមួយក្រុមការងារខេត្ត ដើម្បីពិភាក្សាត្រៀមរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ នៅវត្តមុនីជីខលើ
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមការងារខេត្ត ដើម្បីពិភាក្សាត្រៀមរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ នៅវត្តមុនីជីខលើ ក្រោមអធិបតីភាព បណ្ឌិត សំឃិត វៀន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការនិមន្តចូលរួមពីព្រះព្រហ្មសីល ហួត សុវិន ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះសិរីសោភិត ព្រះអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តមាគ៌ាគិរីស្រែអំបិល ព្រះថេរានុត្ថេរៈ និងមានការអញ្ជើញចូលរួមពី លោកឧកញ៉ា ហេង ហ៊ុយ និងលោកជំទាវ ឯកឧត្តម លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត កងកម្លាំងប្រដាប់អាវុធខេត្តទាំងបីប្រភេទ អភិបាលរងស្រុក ប្រធានការិយាល័យពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធស្រុកទាំងបីប្រភេទ មេឃុំជីខលើ នាយប៉ុស្តិ៍រដ្ឋបាល គណៈកម្មការវត្ត និងអាចារ្យ ដែលប្រព្រឹត្តទៅនៅវត្តមុនីជីខលើ ភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភពៈ វឿន រិទ្ធី