ស្រុកកោះកុង ៖ កាលពីថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ យោងតាមចាត់តាំងរបស់រដ្ឋបាលស្រុកកោះកុង លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ លោក ត្រេន សុផល អនុប្រធានដ.ន.ស.ភ និងមន្ត្រីអង្គភាពលទ្ធកម្មស្រុកកោះកុង បានចុះសិក្សាផលប៉ះពាល់បរិស្ថាន និងលទ្ធកម្មដីធ្លី នៃគម្រោងជួសជុលផ្លូវបេតុងអាមេចំនួន ១ខ្សែ ប្រវែងប្រហែល ៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១(ឡាំដាំ) ទៅកាន់ភូមិ២(កោះកាពិ) ឃុំកោះកាពិ ដែលប្រេីប្រស់មូលនិធិអភិវឌ្ឍ សម្រាប់ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកកោះកុង
សមាសភាពចូលរួមមាន មន្រ្តីបច្ចេកទេសខេត្ត និងអាជ្ញាធរឃុំកោះកាពិ