ថ្ងៃពុធ ១០ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងារឃុំ ចូលរួមជាមួយក្រុមការងារថ្នាក់ស្រុក ដឹកនាំដោយលោក សន សេង នាយករងរដ្ឋបាលសាលាស្រុកកោះកុង ចុះត្រួតពិនិត្យទីតាំងចាក់បំពេញអាចម៍ដីចូលចំណីព្រែក ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។សមាសភាពចូលរួមមាន ប្រធានការិ.សេដ្ឋកិច្ច និងអភិវឌ្ឍសហគន៍ស្រុក,មន្ត្រី ដ.ន.ស.ភ,ជំទប់ទី១ឃុំ,សមាជិក្រុមប្រឹក្សាឃុំ,មេភូមិ,ជំនួយការឃុំ,តំណាងម្ចាស់ដី