ថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ជំនួយការរដ្ឋបាលឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរភូមិ១ និងមានការចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក (ចំនុចឡាំដាំ) ចុះបើកវេទិការសាធារណៈស្តីពីគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុច ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៣៩នាក់ ស្រី៣០នាក់ ស្ថិតក្នុងភូមិ១ (ចំនុចឡាំដាំ) នៃឃុំកោះកាពិ ៕