ថ្ងៃចន្ទ ៨ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង និងមានការចូលរួមពីលោក លោកស្រី ប្រធានការិយាល័យទាំង៤ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង២ លោកអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកប្រធានមន្ទីរបង្អែកស្រែអំបិល និងមន្ត្រីសុខាភិបាលពាក់ព័ន្ធ ។ កិច្ចប្រជុំមានគោលបំណង បង្ហាញពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក មកបង្ហាញ និងលើកយកបញ្ហាប្រឈមផ្សេងៗ ជូនអង្គប្រជុំ ដោះស្រាយនិងផ្ដល់អនុសាសន៍ ដើម្បីអនុវត្តសកម្មភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត។
កិច្ចប្រជុំធ្វើនៅ សាលប្រជុំជាន់ផ្ទាល់ដី មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
February 27, 2023