ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ៥ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក) បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែកុម្ភៈ ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ១២រូប ស្រី ០៧រូប នៅសាលប្រជុំសាលាស្រុកកោះកុង។
របៀបវារៈកិច្ចប្រជុំ
១/ចុះបញ្ចីវត្តមាន
២/បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុមនិងអនុម័តរបៀបវារៈ
៣/ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំប្រចាំខែមករា
៤/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ
៥/បញ្ហាប្រឈមដំណោះស្រាយនិងផ្សេងៗ
៦/ផែនការសកម្មភាពបន្ត
៧/បូកសរុបនិងបិទកិច្ចប្រជុំ
![](https://asset.cambodia.gov.kh/provincial/sites/12/2023/02/20230224_084500-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/02/20230224_084412-2-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/02/20230224_084255-1-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/02/20230224_084242-1-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/02/20230224_084338-1-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/02/20230224_084324-1-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/02/20230224_084223-1-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/02/20230224_084159-1-1024x768.jpg)