រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីសេចក្ដីណែនាំបច្ចេកទេសលើការរៀបចំ កសាផែនការអភិវឌ្ឍន៍៥ឆ្នាំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលឃុំ សង្កាត់ នៅសាលមហោស្រពខេត្តកោះកុង ។

ថ្ងៃអង្គារ ២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០ នាទីព្រឹក លោកស្រី លិ ឡាំង មេឃុំកោះកាពិ លោក អ៊ឹង  គី ជំទប់ទី១ឃុំ លោក ស សុទ្ធ ជំទប់២ឃុំ  លោក ផែង គីម ស្មៀនឃុំ និង លោក លឹម ឧត្តម ជំនួយការហិរញ្ញវត្ថុឃុំ ចូលរួមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីសេចក្ដីណែនាំបច្ចេកទេសលើការរៀបចំ កសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពលោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី នៅសាលមហោស្រពខេត្តកោះកុង ៕

អត្ថបទទាក់ទង