រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់លោកប្រធានការិយាល័យអតីតយុទ្ធជនសហការជាមួយរដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីបើកប្រាក់របបគោលនយោបាយជនពិការក្រីក្រនៅតាមសហគមន៍ នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ខេត្តកោះកុង

កោះកុង ថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់លោក គង់ សុមុន្នី ប្រធានការិយាល័យអតីតយុទ្ធជនសហការជាមួយរដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីបើកប្រាក់របបគោលនយោបាយជនពិការក្រីក្រនៅតាមសហគមន៍ ក្រោមអធិបតីភាពលោក ឈឹម ជិន អភិបាលរង នៃគណៈអភិបាលក្រុង និងលោក លោកស្រី ចៅសង្កាត់ លោក លោកស្រី មេភូមិ អនុភូមិ ព្រមទាំងបានផ្តលប័ណ្ណសម្គាល់ជនមានពិការភាពតាមរយ:លោក លោកស្រីចៅសង្កាត់ ដើម្បីផ្ដល់ជូនជនមានពិការភាព សម្រាប់ចូលរួមក្នុងកម្មវិធីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

អត្ថបទទាក់ទង