រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់កម្មវិធីឧបត្ថមសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ សម្រាប់ខេត្តកោះកុង នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ។

ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦  ត្រូវនិងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣  លោកស្រី លិ ឡាំង មេឃុំកោះកាពិ និងលោក លឹម ឧត្តម ជំនួយការហិរញ្ញវត្ថុឃុំ បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់កម្មវិធីឧបត្ថមសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ សម្រាប់ខេត្តកោះកុង ក្រោមអធិបតីភាពលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក ឃឹម សំអាត អគ្គនាយកមូលនិធិជាតិជំនួយសង្គម នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ៕

អត្ថបទទាក់ទង