លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធានគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ បានដឹកនាំ គ.ផ.ថ ឃុំ បើកកិច្ចប្រជុំវិភាគប្រមូលបញ្ហា តម្រូវការ និងដំណោះស្រាយក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៤-២០២៦ របស់រដ្ឋបាលឃុំទួលគគីរ ដែលមានអ្នកចូលរួមចំនួន ១៩នាក់ ស្រី ០៤នាក់ នៅសាលាឃុំទួលគគីរ។
រសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣