ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក លោកស្រី អុិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងលោក សន សេង នាយករងរដ្ឋបាលសាលាស្រុក បានអញ្ជើញចូលរួមសិក្ខាសាលាបូកសរុបលទ្ធផល និងពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលការដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ(ឆ្នាំ២០១៨ ដល់ ឆ្នាំ២០២២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួមសរុប ៥៦០រូប។
(អង្គសិក្ខាសាលានេះមានរយៈពេល២ថ្ងៃ: ចាប់ពីថ្ងៃទី១៦-១៧)