រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ដ្រី ១រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី «ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម» នៅទីរួមខេត្តកែប

លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ និងលោកស្រី កាយ សារៀម ប្រធានការិយាល័យសមភាពយេនឌ័រ និងព័ត៌មាន ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី «ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម» ក្រោមអធិបតីភាព លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានការចូលរួមពី មន្ត្រីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្ត មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ/សង្កាត់ ចំនួន ១០ខេត្ត រួមមាន៖ រាជធានីភ្នពេញ កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ ព្រះសីហនុ កោះកុង កំពង់ស្ពី ពោធិ៍សាត់ និងខេត្តកែប ដែលមានអ្នកចូលរួមសរុបចំនួន ៥២ (ស្រី ៤៧នាក់) នៅទីរួមខេត្តកែប។

វគ្គបណ្ដុះបណ្ដាល រៀបចំឡើងក្នុងគោលបំណងដើម្បីអភិឌ្ឍន៍សមត្ថភាពដល់មន្ត្រីក្រសួង មន្ទីរកិច្ចការនារីខេត្ត មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ/សង្កាត់ ពីការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព គុណភាព និងឆាប់រហ័សទាន់ពេលវេលា។

ថ្ងៃពុធ ១០រោច ដល់ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៥-១៧ ខែកុម្ភៈ ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង